ខេត្តកណ្តាល÷ ដោយមានការបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក យីវណ្ណដា អធិការក្រុងតាខ្មៅ លោកវរសេនីយ៍ត្រី សេង វុទ្ធី នាយប៉ុស្តិ៍ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល លោកព្រឹមទៀកនាយរងប៉ុស្តិ៍នឹងកម្លាំង ប៉ុស្តិ៍ដើមមៀនក្រុងតាខ្មៅនៅថ្ងៃទី១ ខែ តុលា ២០២០ នេះបានចាប់ជនសង្ស័យម្នាក់ពីបទជេប្រមាថនឹងគំរាមសំលាប់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។
ករណីជេប្រមាថនិងគំរាមសម្លាប់នេះ
កើតហេតុថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី
នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(បងបង្កេីត)
ជនរងគ្រោះឈ្មោះម៉ាន រ៉ហីម៉ាស់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មេភូមិព្រែកតាពៅ១ មានទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យត្រូវជាប្អូនបង្កេីត_
ឈ្មោះម៉ាន យូសុះ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ត្រូវឃាត់ខ្លួន)។
វត្ថុតាងដែលសម្ថកិច្ចចាប់បានរួមមាន
កាំបិតប៉័ងតោចំនួន១
ទួណើវីសចំនួន១ កំសៀវទឹកចំនួន១
ឈេីជ្រុង១កំណាត់ប្រវែង៤៩ស.ម
លោក ព្រឹម ទៀក នាយរងប៉ុស្តិ៍ដើមមៀនបញ្ជាក់បន្ថែមទៀតថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែអង្គុយលេងជាមួយម្តាយនៅក្នុងផ្ទះស្រាប់តែជនសង្ស័យមិនដឹងជាខឹងរឿងអ្វីទេបានដេីរចូលមកជេរប្រមាថ ហេីយទាញយកកំណាត់ឈេីជ្រុង និងកំសៀវទឹកគប់តែមិនត្រូវទេ បន្ទាប់មកទៀតជនសង្ស័យបានស្ទុះទៅយកកាំបិតប៉័ងតោ និងទួណើវីសកាន់នៅជាប់ដៃគំរាមកាប់សំលាប់ចោលទាំងពូជ ហេីយបានជិះម៉ូតូចេញពីផ្ទះបាត់ទៅ។
ដោយជនរងគ្រោះនិងបងប្អូនមានការភ័យខ្លាចនិងអំពេីគំរាមកំហែងជាច្រើន លេីកច្រេីនសារពីសំណាក់ជនសង្ស័យលែងបានទេីបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដេីមមៀន
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកំលាំងរបស់លោកចេញជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងនៅថ្ងៃទី១ ខែតុលាឆ្នាំ២០២០យកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
រូបភាពប៉ុស្តិ៍ដើមមៀន