ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អ្នកបេីកបររថយន្តសុិនទ្រី បេីកបរខ្វះការប្រុងប្រយត្ន័រេចង្កូតទៅបុករម៉កប៉ះកង់ម៉ូតូនឹងអ្នកថ្មេីរជេីងពីនាក់ ម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់

រាជធានីភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសុិនទ្រីជាមួយរម៉កប៉ះកង់ម៉ូតូដែលចតទុកស្ងៀមនៅខឿនចិញ្ចេីមផ្លូវបណ្តាលឲ្យមានមនុស្សពីនាក់ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីពេទ្យសួគ៌ាដឹកយកទៅសង្គ្រោះបន្ទាន់។

បេីតាមសាក្សីបានបញ្ជាក់ថានៅពេលកេីតហេតុវេលាម៉ោង៧.១៥ព្រឹកថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ២១៧ចំណុចខាងមុខក្រុមហ៊ុនស្រាបៀរកម្ពុជា
ស្ថិតនៅសង្កាត់ដង្កោ ខណ្ឋដង្កោ រាជធានីភ្នំពេញ
គេសង្កេតឃេីញម្ចាស់រម៉កប៉ះកង់ម៉ូតូបានរៀបចំរបស់របរដេីម្បីរកសុីជាប្រចាំថ្ងៃរបស់ពួកគាត់
នៅពេលរៀបចំរួចហេីយគាត់ចេញទៅផ្ទះដេីម្បីយកម៉ូតូ

នៅពេលនោះក៏មានមនុស្សប្រុសពីនាក់នៅឈរក្បែររម៉កម៉ូតូនោះ ស្រាប់តែមានរថយន្តសុិនធ្វេីដំណេីរបោះពួយយ៉ាងលឿនស្លេវពីជេីងមកត្បួងតាមបណ្តោយផ្លូវ២១៧ហេីយបានរេចង្កូតមកបុកចំរម៉កប៉ះកង់ម៉ូតូនោះអូសទាំងរម៉កនឹងមនុស្សពីនាក់ដែលឈរក្បែរនោះទៅជាមួយទំលួសទ្វារឃ្លាំងដែលទុកចោលធ្វេីឲ្យធ្លុះធ្លាយចំណែករថយន្តបន្តល្បឿនទៅមុខជិតផុតឃ្លាំងទេីបអស់ល្បឿន។

បន្ទាប់មកគេសង្កេតឃេីញមានមនុស្សម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះកែវ វុទ្ធី  ភេទប្រុសអាយុ ៥០ឆ្នាំមុខរបរជាតៃកុងអេស្កាវ៉ាទ័រមានស្រុកកំណើតនៅ ភូមិចន្លាតដៃ ឃុំរវៀង   ស្រុកសំរោង  ខេត្តតាកែវ

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងរម៉កព្រមទាំងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោកចាត់ការតាមនីតិវិធីនៃច្បាប់៕អត្ថបទ÷ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com