ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ប្រជាពលរដ្ឋកំពុងតែបើកភ្នែកយ៉ាងធំៗរង់ចាំមើលលោក ម៉នវុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យហ៊ានបង្ក្រាបទីតាំងជលមាន់តាមអនឡាញនៅផ្លូវទំនប់កប់ស្រូវបានអត់ដែរឬទេ?



ភ្នំពេញៈ ទីតាំងហាងកាហ្វេលួចបង្គប់បើកល្បែងភ្នាល់ចាក់មាន់ តាមទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវទ្រនប់កកប់ស្រូវ ស្ថិតនៅក្នុងសង្កាត់ សំរោមក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេង​យ៉ាងរលូន ដោយមិនរំខានដល់លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌពោធិ៍​សែនជ័យ ដែលទើបមកកាន់តំណែងថ្មីៗនេះ។
ទីតាំងខាងលើនេះ បើតាមការលេចលឺពីប្រជាពលរដ្ឋនៅជិតនោះ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន បានអោយដឹងថា គឺជាទីតាំងរបស់កូនលោកចៅសង្កាត់សំរោងក្រោម ដែលបើកតាំងពីព្រឹករហូតដល់ល្ងាច ដោយឃើញអ្នកដែលមកលេងភ្នាល់ចាក់មាន់នៅទីនោះ សុទ្ធសឹងតែអ្នករត់ម៉ូតូឌុប កងបី និងអ្នករកស៊ីធំៗ។ ដោយលេងម្តងៗមានការលឺសំឡេងស្រែកយ៉ាងកងរំពងធ្វើអោយផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងជាពិសេសធ្វើអោយប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលរស់នៅជិតនោះផងដែរ ដោយមិនឃើញអស់លោកសមត្ថកិច្ច ជាពិសេសលោកអធិការខណ្ឌ ទើបនិងកាន់តំណែងថ្មី ចុះមក​បង្ក្រា​បទាន់តែសោះ ទោះបីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានការរាយការណ៍តាមទូរសព្ទ័យ៉ាងណាក៏ដោយ បែរជាលោកអធិការឆ្លើយតបមកវិញថា អគុណតែមួយម៉ាត់ ហើយបាត់មាត់ឆឹងមិនឃើញលោកមានការបញ្ជា​អោយកូនចៅចុះបង្ក្រាបទាល់តែសោះ?

ប្រជាពលរដ្ឋមិនយល់ពីសមត្ថកិច្ចទាល់តែសោះ ហើយចង់ដាក់សំនួរសួរថា? តើឯណា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច ដែលប្រសាស៍របស់សម្តេច បានដាក់អោយការពារជូនប្រជាពលរដ្ឋនោះ។

គួររំលឹកកន្លងមកសម្តេចក្រឡាហោម ស ខេង និងលោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាស៍ និងបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់សមត្ថកិច្ចទាំង១៤ខណ្ឌ និងអាជ្ញាធរទាំង១៤ខណ្ឌ ធ្វើយ៉ាងណាបង្ក្រាបទីតាំងល្បែងកើតមានក្នុងតាមបណ្តាលខណ្ឌ និងមូលដ្ឋាននានាដូចជាល្បែងស៊ីសង បាញ់ត្រី អាប៉ោង កត់កន្ទុយលេខ និងភ្នាល់បាល និងមាន់តាម ទូរទ្សសន៍អនឡាយអោយអស់កុំអោយកើតមាននៅមូលដ្ឋាន និងជាពិសេសទប់ស្កាត់បង្ការកុំអោយកើតមានបទល្មើសនានាក្នុងមូលដ្ឋាន ប៉ុន្តែលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌពោធិ៍សែនជ័យ ហាក់បីដូចជាមិនស្តាប់ប្រសាស៍របស់សម្តេចក្រឡាហោម ស ខេង និងលោកអភិបាលក្រុងទាល់តែសោះ ធ្វើអោយល្បែកើតមានពេញទឹកពេញដី ដូចកន្លែងលក់ដូរផ្សារ។

ប្រជាពលរដ្ឋមានការសំណូមពរដល់សម្តេចក្រឡាហោម ស ខេង និងលោកអភិបាលក្រុងភ្នំពេញ សូមលោកមេត្តាជួយពិនិត្យមើលមន្រ្តីក្រោមឱវាទផង តើលោកធ្វើការ ដើម្បីប្រជាពលរដ្ឋ ឬក៏អង្គុយចាំតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋរង់ចាំមើល ថាតើលោកអធិការខណ្ឌពោធិ៍សែនជ័យ ដែលទើបតែកាន់តំណែងថ្មីមានសមត្ថភាពចុះបង្រ្កាបទីតាំងខាងលើនោះអត់៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com